top of page

​設立趣旨

 この法人は、難民を中心とした在日カンボジア人及び一般市民に対し、カンボジアの伝統的文化、生活習慣を伝えるなど文化交流の場を設けた多文化共生活動を行い、また、世界で生活するカンボジア人とのネットワークをつくり、在日カンボジア人が様々な社会活動に参加できる環境をつくることにより、在日カンボジア人が抱える諸問題を解決するための支援活動や情報の提供を行い。同時に母国カンボジアに対して、日本の優れた技術指導などによる支援活動を行うことにより、カンボジア王国の再建と復興への寄与を目的として設立されました。

សហគមន៍នេះមានកម្មវិធីពហុវប្បធម៌ចំរុះ ដែលធ្វើការផ្សព្វផ្សាយ និងផ្លាស់ប្តូរទំនៀមទំលាប់ប្រពៃណីកម្ពុជា ជូនដល់ប្រជាជនកម្ពុជា និងប្រជាជនដែលរស់នៅក្នុងប្រទេសជប៉ុន ជាពិសេសជូនដល់ជនភៀសខ្លួន ។ ម្យ៉ាងទៀតតាមរយៈការបង្កើតបណ្តាញមួយជាមួយប្រជាជនកម្ពុជាដែលរស់នៅក្នុងពិភពលោក ដោយបង្កើតបរិយាកាសមួយដែលប្រជាជនកម្ពុជានៅជប៉ុនអាចចូលរួមក្នុងសកម្មភាពសង្គមនានា, សហគមន៍នឹងផ្តល់នូវសកម្មភាពគាំទ្រនិងព័ត៌មានដើម្បីដោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាជនកម្ពុជានៅប្រទេសជប៉ុន។ ជាមួយគ្នានេះដែរ សហគមន៍មានបំណងចូលរួមចំណែកក្នុងការស្ថាបនា និងកសាងឡើងវិញនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការគាំទ្រសកម្មភាពនានាដូចជាការណែនាំបច្ចេកទេសខ្ពស់របស់ប្រទេសជប៉ុនទៅកាន់ប្រទេសកម្ពុជា។

国旗.jpg

​理事長の挨拶

  2018年度理事会にて理事長に選任頂き誠に有難うございます。

 この在日カンボジアコミュニティ(C.C.J.)は、日本に在住するカンボジア人同士が相談出来る場をつくること、カンボジアの習慣や文化の継承、及び日本で生活するために必要な知識、習慣、文化などをお互いにより深く理解し、協力し合えるコミュニティの醸成を目的として設立されました。

 カンボジア人としての誇りを持ちながら、カンボジアの発展の為に共に行動するとともに、在日カンボジア人の皆様が、安全、安心に日本で豊かな生活が送れるように、他のコミュニティの方々とも協力していきたいと思っております。

 また、このコミュニティがより良い活動が出来るよう、会員の皆様に限らず、このページに立ち寄ってくれた皆様の貴重なご意見、改善要望等もお待ちしております。指摘される事は、より深い絆が結ばれる事に繋がりますので、少しずつ改善して、良いコミュニティに成長できれば嬉しいですし、このコミュニティに関わる皆様にも関わって良かったと思われるような活動をしていきたいと思います。

 最後になりましたが、理事長として、この任務を全うする為に全力を注ぐ所存です。皆様の暖かいご支援ご協力を賜りますようお願い申し上げます。

                                         理事長 楠木立成

​​

ជាបឋមខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះអង្គប្រជុំដែលបានជ្រើសរើសខ្ញុំជាប្រធានសហគមន៍ខ្មែរនៅប្រទេសជប៉ុនចាប់ពីអណត្កិឆ្នាំថ្មី២០១៨នេះ។ ដូចប្រីយ៍មិត្តសមាជិកជ្រាបស្រាប់គោលដៅនៃសហគមន៍គឺមានបំណងថែរក្សានិងលើកដម្កើងអារ្យធម៌​ វប្បធម៌​ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរនិងភ្ជាប់ទំនាក់ទំនងការយល់ដឹងនិងស្វែងយល់ពីទំនៀមទម្លាប់​ វប្បធម៌​ អារ្យធម៌​ របស់ជនជាតិជប៉ុនក្នុងគោលបំណងស្វែងរកការយោគយល់គ្នា​ រៀនសូត្រនិងការយល់ដឹងអោយកាន់តែស៊ីជម្រៅដោយសមភាពនិងភាតរភាពរវាងជនជាតិកម្ពុជាយើងនិងជប៉ុនសំរាប់ការរីកចំរើននៃសង្គមជាតិខ្មែរយើងក្នុងប្រទេសជប៉ុន។ ​ សហគមន៍ខ្មែរនៅប្រទេសជប៉ុនមានតួនាទីពង្រឹងអត្តសញ្ញាណជាតិខ្មែរនិងចូលរួមចំណែកក៏សាងមាតុប្រទេសជាមួយជនរួមជាតិទាំងអស់នៅក្នុងស្រុកនិងក្រៅប្រទេសនានានិងធ្វើទំនាក់ទំនងជាមួយសមាជិកសហគមន៍​ សមាគមនិងអង្គការនានាដើម្បីស្ថេរភាពទៅអនាគតសម្រាប់សង្គមជាតិខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុននេះ។ ​ តាងនាមខ្ញុំជាប្រធានសហគមន៍សូមសំណូមពរនិងអំពាវនាវសុំការចូលរួមដោយស្មោះស្ម័គ្រជាមួយជំនួយកែឆ្នៃនិងរិះគន់ដើម្បីស្ថាបនាអំពីសំណាក់មិត្តសមាជិក​ និងមិត្តអ្នកអានដោយសុទ្ធចិត្តព្រោះវាជាកត្តាសំខាន់ណាស់ដើម្បីជំរុញការយោគយល់អធ្យាស្រ័យគ្នាក្នុងសង្គមខ្មែរហើយក៏ជាមោទនភាពជាតិដ៏ធំមួយសម្រាប់បង្ហាញដល់ប្រជាពលរដ្ឋជប៉ុននិងអន្តរជាតិ។ ​ ជាទីបញ្ចប់ខ្ញុំនិងគណះកម្មាការនាយកសូមប្តេជ្ញាថានិងខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដែលខ្លួនមានដើម្បីសេចក្តីត្រូវការនៃសហគមន៍ហើយសង្ឃឹមយ៉ាងមាំថាដោយមានសហការណ៍និងសហប្រតិបត្តិការដ៏ជិតស្និតរបស់មិត្តសមាជិកនិងប្រីយ៍មិត្តទាំងឡាយសហគមន៍ខ្មែរនៅប្រទេសជប៉ុននឹងទទួលបានជោគជ័យក្នុងបេសកកម្មនេះ។ ​ សូមមិត្តសមាជិក​ ប្រីយ៍មិត្តអ្នកអានជាទីមេត្រីទទួលនូវសេចក្តីរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ។ ​ ប្រធាន​ គុស៊ុណុគី​ រីសសេ

bottom of page